|
  
- Thread
- 170
- Credit
- 43
- Money
- 37
- Read Perm.
- 100
- Joined
- 28-2-2009
  
|
Yahoo ត្រូវបានវាយប្រហារ
Yahoo!Inc., ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្ដល់សេវាព័ត៌មានតាមគេហទំព័រស្វែង(Search) លំដាប់លេខ2លើពិភពលោករបស់សហ រដ្ឋអាមេរិកទទួលរងការវាយប្រហារចំគោលដៅពីក្រុមហ៊ុនចិនហើយការវាយប្រហារនេះមានលក្ខណៈស្រដៀងគ្នាទៅនឹងការវាយប្រហារទៅលើក្រុមហ៊ុនGoogle Inc., កាលពីលើកមុនដែរបើយោងតាមបុគ្គលដែលដឹងអំពីបញ្ហានេះច្បាស់។ H0 }+ M8 Z) q4 ]
0 w7 H2 N! S$ } Y4 P8 t- `' h% \
ក្រុមហ៊ុន Google បានឲ្យដឹងនៅសប្ដាហ៍នេះថាយ៉ាងហោចណាស់ក៏មានក្រុមហ៊ុនចំនួន20ផ្សេងៗគ្នាដែលត្រូវទទួលរងការវាយប្រហារដ៏សាំញ៉ាំកាលពីខែធ្នូ។បុគ្គលដែលដឹងបញ្ហានេះបានប្រាប់ថាYaho ក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលទទួលរងការវាយប្រហារនោះដែរ។ទោះបីជាយ៉ាងណាបុគ្គលនោះបានបដិសេធសុំមិនបញ្ចេញអត្តសញ្ញាណរបស់ខ្លួនឡើយដោយសារព័ត៌មាននេះមិនអាចប្រកាសជាសាធារណៈបាន។ នៅសប្ដាហ៍នេះ Googleបានបញ្ជាក់ថាខ្លួនកំពុងជូនដំណើរដល់ក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងធ្វើអាជីវកម្មឧស្សាហកម្មប្រភេទនេះដូចជាផ្នែកហិរញ្ញវត្ថុបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាឧស្សាហកម្មផលិតសារធាតុគីមីឲ្យបានដឹងអំពីករណីវាយប្រហារនេះ។ទោះបីជាយ៉ាងណា Gooleមិនបានបញ្ចេញអត្តសញ្ញាណក្រុមហ៊ុនទាំងនោះឡើយ។ Google បានបន្ថែមទៀតថាការវាយប្រហាររបស់ចិនរាប់បញ្ចូលទាំងការលួចចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងកុំព្យូទ័ររបស់សកម្មជនសិទ្ធិមនុស្សតាមគណនេយ្យជីម៉ែល Gmail របស់សកម្មជនទាំងនោះ។ លោកDanny Dullivan និពន្ធនាយកគេហទំព័រLand site បានឲ្យដឹងថាប្រជាប្រិយភាពរបស់Yahoo អាចជាគោលដៅនៃការវាយប្រហារនេះ។លោកបានលើកឡើងថា៖"ប្រជាជនកំពុងសម្លឹងរកមើលកន្លែងប្រាស្រ័យទាក់ទងគ្នាដោយមិនមានការរារាំងពីអាជ្ញាធរចិន"។ Yahoo ដែលរួមដៃគ្នាជាមួយGoogle ដែលរួមដៃគ្នាជាមួយGoogleដើម្បីថ្កោលទោសការវាយប្រហារនេះមិនបានបើកចំហព័ត៌មានទាក់ទងនឹងការវាយប្រហារនេះនៅលើប្រព័ន្ធកុំព្យូទ័ររបស់ខ្លួនឡើយ។ក្រុមហ៊ុននេះបានលក់អាជីវកម្មរបស់ខ្លួននៅប្រទេសចិនកាលពីឆ្នាំ2005ទោះបីជាខ្លួនមានភាគហ៊ុននៅក្នុងក្រុមហ៊ុន Ali baba របស់ចិនក៏ដោយ។ ក្រុមហ៊ុនបានអះអាងថា៖"ជាទូទៅYahoo មិនបានបង្ហាញព័ត៌មានបែបនេះជាសាធារណៈឡើយប៉ុន្តែបានគិតគួរអំពីសុវត្ថិភាពរបស់យើងយ៉ាងម៉ត់ចត់និងកំពុងចាត់វិធានការដើម្បីបង្ការមិនឲ្យមានករណីរំលោភបំពានណាមួយកើតឡើងបាន"។ បន្ទាប់ពីGoogle បានប្រកាសអំពីការវាយប្រហារនោះមកក្រុមហ៊ុនAdobe Systems Inc., ក៏បានអះអាងដែរថាបណ្ដាញរបស់ខ្លួនក៏ត្រូវរងការវាយប្រហារយ៉ាងអាក្រក់ដូចគ្នានេះដែរ។ក្រុមហ៊ុនបង្កើតកម្មវិធីរចនាក្រាហ្វិកដ៏ធំជាងគេនៅលើពិភពលោកដែលមានមូលដ្ឋាននៅទីក្រុងSan Jose រដ្ឋកាលីហ្វ័រនីញ៉ាមិនបានបញ្ជាក់អំពីប្រភពនៃការវាយប្រហារឡើយ។ ករណីវាយប្រហារនេះបានធ្វើឲ្យGoogleតាមដានមើលទីផ្សារអ៊ីនធឺណិតដែលមានច្រើនជាងចំនួនប្រជាជនសរុបរបស់សហរដ្ឋអាមេរិកទៅទៀត។ យោងតាមការអង្កេតរបស់ក្រុមហ៊ុនEmarketer Inc., នៅទីក្រុងញូវយ៉កចំនួនអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតរបស់ចិនគួរកើនឡើងដល់840លាននាក់ឬ61ភាគរយនៃចំនួនប្រជាជនសរុបនៅត្រឹមឆ្នាំ2013។កាលពីឆ្នាំមុនចំនួននេះមានតែ396លាននាក់ឬ30ភាគរយប៉ុណ្ណោះ។ គួរបញ្ជាក់ថាកាលពីឆ្នាំ2006 Googleនិង Yahoo ទទួលរងការរិះគន់ពីសមាជិកសភារបស់អាមេរិកដោយសារក្រុមហ៊ុនទាំងពីរបានអនុវត្តតាមការរឹតបន្តឹងរបស់រដ្ឋាភិបាលចិនទាក់ទងនឹងសេវាអ៊ីនធឺណិត។កាលពីឆ្នាំ2005លោកJerry Yang ជាសហ ស្ថាបនិករបស់Yahoo បានឲ្យដឹងថាដីការបស់តុលាការបានបញ្ជាឲ្យក្រុមហ៊ុនរបស់លោកផ្ដល់កំណត់ត្រាស្ដីពីចំនួនអ្នកប្រើប្រាស់សេវារបស់ខ្លួនមកកាន់តុលាការ។ការនេះបាននាំដល់ការកាត់ទោសអ្នកកាសែតជនជាតិចិនមួយរូប។ ស្របពេលនេះដែរភាគហ៊ុនរបស់Yahoo បានកើនឡើង22សេនរហូតដល់16,90ដុល្លារអាមេរិកនៅលើផ្សារហ៊ុនNasdaq ចំណែកភាគហ៊ុនរបស់Google បានធ្លាក់ចុះ3,39ដុល្លារអាមេរិកមកនៅត្រឹម587,09ដុល្លារអាមេរិក៕ / P- w' G1 k' }% z) u! e
(ដកស្រងចេញពីការសែតភ្នំពេញប៉ុស្ដិ៍) |
Be your personal best!
E-mail: leaphhong@gmail.com |
|