|
  
- Thread
- 171
- Credit
- 44
- Money
- 38
- Read Perm.
- 100
- Joined
- 28-2-2009
  
|
សំណុំរឿង Google
" b. u Z% u2 r+ w+ z3 j. y2 R3 J5 z+ i1 d/ C3 c. L0 F
អាមេរិកនៅតែមិនអស់ចិត្តជាមួយចិន អំពីបញ្ហា ចិនវាយប្រហារក្រុមហ៊ុន Google ដែលធ្វើឲ្យអ្នកប្រើប្រាស់ អ៊ិនធឺណិតរាប់លាននាក់ស្ទាក់ស្ទើរក្នុងការប្រើគណនេយ្យអ៊ីម៉ែល ។ , _' ?. d- K% j" z) `4 i: e
( I, F; ~+ w0 D9 e; Y$ G. B0 g' M
មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសរបស់ខ្លួនសង្ឃឹមថា ចិននឹងស៊ីបអង្កេតករណីចោទប្រកាន់របស់ Google Inc., ទៅលើរដ្ឋាភិបាលចិន ទាក់ទងនឹងការវាយប្រហារទៅលើគេហទំព័ររបស់ខ្លួននៅក្នុងប្រទេសនុះដើម្បីលួចចូលទៅក្នុងអ៊ីម៉ែលរបស់សកម្មជនសិទ្ធិមនុស្សសំខាន់ៗឲ្យបានម៉ត់ចត់ និងប្រកមដោយតម្លាភាព ។ មន្ត្រីមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រសួងការបរទេសរបស់អាមេរិក មិនបានប្លឹងរដ្ឋាភិបាលចិន ទាក់ទងនឹងករណីខាងលើជាផ្លូវការឡើយ ។ ម៉្យាងវិញទៀត ការប្តឹង ឬមិនប្តឹង គឺអាស្រ័យលើការឆ្លើយតបរបស់ចិន ចំពោះការចោទសួររបស់អាមេរិក នៅក្នុងការពិភាក្សាដែលគ្រោងធ្វើឡើងនៅប៉ន្មានថ្ងៃខាងមុនទៀតនេះ ។ កាលពីថ្ងៃអង្ការ លោក Campbell ប្រេសិតអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា បានអះអាងថា ទោះបីជារដ្ឋាភិបាលចិន បានបដិសេធថាខ្លួនមិនបានចូលរួម ក្នុងការវាយប្រហារប្រព័ន្ធអ៊ិនធឺណិតរបស់ Google ក៏ដោយ ប៉ុន្តែត្រូវពន្យល់ពីហេតុការណ៍ដែលកើនឡើងចំពោះក្រុមហ៊ុននេះ។ Google បានឲ្យដឹងថា នេះជាការវាយប្រហារដ៏សាំញុំាបំផុត រាប់បញ្ចូលទាំងការលួចកម្មសិទ្ធិបញ្ញាផងដែរ ហើយមិនមែនមានតែក្រុមហ៊ុនខ្លួនទេ ដែលទទួលរងការវាយប្រហារនេះ ប៉ុន្តែមានក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានហិរញ្ញវត្ថុ និងកម្មផលិតសារធាតុគីមីលំដាប់អន្តរជាតិចំនួន ២០ ផ្សេរៗទៀតក៏ប្រឈមនឹងបញ្ហាដូចគ្នានេះដែរ ។ នៅថ្ងៃនេះ លោកស្រី ហ៊ីឡារីគ្លីនតុន នឹងធ្វើសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយ នៅទីក្រុងវ៉ាស៊ីនតោនទាក់ទងនឹងសេរីភាព និងសន្តិសុខរបស់ប្រព័ន្ធអ៊ិនធឺណិត ។ នៅក្នុងឱកាសនោះ លោកស្រី នឹងរៀងរាប់លម្អិតអំពីគំនិតផ្តួចផ្តើមថ្មីមួយរបស់រដ្ឋាភិបាលអាមេរិក ។ មន្ត្រីរបស់ Google បានជូនដំណឹងដល់លោកស្រី គ្លីនតុន និងមន្ត្រីការពារសុវត្ថិភាពជាតិផ្សេងៗទៀត អំពីការវាយប្រហារនេះ នៅមួយសប្តាហ៍មុនពេលដែលក្រុមហ៊ុននេះ បាន ប្រកាសជាសាធារណៈ ។ កាលពីម្សិលមិញ មន្ត្រីជាន់ខ្ពស់របស់អាមេរិកបានបញ្ជាក់ថា លោកស្រីគ្លីនតុន មិនទាន់បានជួបពិភាក្សាជាមួយភាកីចិន អំពីបញ្ហានេះនៅឡើងទេ រហូតមកដល់ថ្ងៃដែលលោកស្រីធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈនេះ។កាលពីថ្ងៃអង្គារ លោក Campbell បានលើកឡើងថា ៖ "ប្រធានាធិបតី អូបាម៉ា បានចាត់ទុកសន្តិសុខរបស់ប្រព័ន្ធអ៊ិនធឺណិត ជាអាទិភាពចម្បង ពីព្រោះវាទាក់ទងនឹងសន្តិសុខពិភពលោកក៏ដូចជាការរើកចម្រើននៃសេដ្ឋកិច្ច និងសេរីភាពក្នុងការបញ្ចេញមតិផងដែរ” ។ លោក Campbell បានកត់សម្គាល់ថា លោក អូបាម៉ា បានចាត់ទុកសេរីភាពក្នុងការបញ្ចេញមតិតាមអ៊ិនធឺណិត ជាបញ្ហាសិទ្ធិមនុស្សដ៏ចម្បង នៅពេលដែលលោកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ។ សកម្មភាពរបស់ចិន ចំពោះក្រុមហ៊ុន Google នឹងធ្វើឲ្យអ្នកប្រើប្រាស់រារែក ចិត្តក្នុងការប្រើសេវារបស់ក្រុមហ៊ុននេះតទៅទៀត។ យោងតាមក្រុមហ៊ុន Emar kerter Inc., នៅក្រុងញូវយ៉ក ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតនៅចិននៅឆ្នាំ ២០១៣ ។ កាលពីឆ្នាំមុន តួលេខនេះមានតែ ៣៩៦ លាននាក់ប៉ុណ្ណោះ ។ ម៉្យាងវិញទៀត ការនេះនឹងធ្វើឲ្យចិនក្លាយទៅជាអ្នកផ្គត់ផ្គង់សេវាអ៊ិនធឺណិតតែម្នាក់ឯង ដល់អ្នកប្រើប្រាស់ដ៏ច្រើនលើសលប់ ដោយមិនមានការចូលរួមពីដៃគូអន្តរជាតិឡើយ ។ Baidu Inc., ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងប៉េកាំងអាចដណ្តើមចំណែកទីផ្សារបានចំនួន ៥៨,៤ ភាគរយ កាលពីត្រីមាសមុនខណៈពេលដែលចំណែកទីផ្សារ របស់ Google មានតែ ៣៥,៦ ភាគរយប៉ុណ្ណោះ ៕
4 K7 E$ r: c1 t+ P- [4 ~# u# l(ដកស្រងចេញពីការសែតភ្នំពេញប៉ុស្ដិ៍) |
-
1
Rate Count
-
Be your personal best!
E-mail: leaphhong@gmail.com |
|