លក់Windows 7 អស់៩០លានបន្ទះ
លោក Peter Klein ប្រធានហិរញវត្ថុក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហ៊ុនលោកលក់កម្មវិធី Windows 7 អស់ជាង៩០លានបន្ទះ។ កម្មវិធី Windows 7បានចេញលក់កាលពីថ្ងៃទី២២ សីហា ឆ្នាំមុនហើយយើងមានភាពសប្បាយរីករាយដែលទទួលបាននូវការឆ្លើយតបជាវិជ្ជមានពីអ្នកប្រើប្រាស់។ លោកបន្ដថាអតិថិជនរបស់យើងគឺជាអ្នកដែលធ្វើឱ្យការលក់របស់យើងបានលឿនបំផុតក្នុងប្រវត្ដិសាស្ដ្ររបស់ក្រុមហ៊ុន។
. z' p& `: N! \: o+ pលោករំលឹកថា កាលពីកម្មវិធី Window XP យើងលក់បាន១៧លានបន្ទះនៅអំឡុង២ខែដំបូង ចំណែកកម្មវិធី Vista និង Windows 7លក់បាន១៤០លានបន្ទះ។ តួលេខ៩០លាន បន្ទះ គឺគិតចាប់ពីខែមករាដែលក្រុមហ៊ុនរំពឹងថា លក់បានតែ៦០លានបន្ទះ។ម្យ៉ាងទៀត៩០លានបន្ទះនេះគឺប្រើប្រាស់សំរាប់តែក្នុងផ្ទះហើយក៏គ្មានការផ្សព្វផ្សាយអ្វីឡើយ។យើងមិនទាន់ដឹងថា តើនឹងមានដំណើរការទៅមុខឡើងដល់កំរិតណាទេប៉ុន្ដែសង្ឃឹមថា ឆ្នាំថ្មីនឹងមានការកែប្រែប្រសើរជាងនេះ ។ (quoted www.kohsantepheapdaily.com.kh) |